ព័ត៌មាន
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យ​ លោក អាសាដ យ៉ាកុប (Asad Yaqub) តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) នៃធនាគារពិភពលោកប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម ពិភាក្សាការងារ និងជម្រាបលា
១២ សីហា ២០២៤

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យ​ លោក អាសាដ យ៉ាកុប (Asad Yaqub) តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC)  នៃធនាគារពិភពលោកប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម ពិភាក្សាការងារ និងជម្រាបលា នារសៀលថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០២៤ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។ 
 
លោក អាសាដ យ៉ាកុប ដែលនឹងផុតអាណត្តិជាតំណាង IFC ប្រចាំនៅកម្ពុជាក្នុងពេលឆាប់ៗខាងមុខ បានលើកឡើងពីកិច្ចសហប្រតិបត្តិការល្អរវាង IFC និងធនាគារជាតិនៃកម្ពុជា នាពេលកន្លងមក និងកោតសរសើរពីការរីកចម្រើននៃប្រព័ន្ធធនាគារកម្ពុជា សម្រាប់ការគាំទ្រដល់កំណើនសេដ្ឋកិច្ច។ 
 
នាឱកាសនេះដែរ លោកជំទាវទេសាភិបាលបានថ្លែងអំណរគុណលោក អាសាដ យ៉ាកុប ចំពោះជំនួយបច្ចេកទេសរបស់ IFC និងកិច្ចសហប្រតិបត្តិការល្អនាពេលកន្លងមក និងបានលើកទឹកចិត្តឱ្យ IFC បង្កើនការវិនិយោគបន្ថែមទៀតទៅក្នុងវិស័យធនាគារនៅកម្ពុជា៕