១៩ សីហា ២០២៤
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង ឯកឧត្តម Eli M. Remolona, Jr. ទេសាភិបាល ធនាគារកណ្តាលហ្វីលីពីន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំទ្វេភាគីកម្រិតខ្ពស់ និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលទាំងពីរ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។
តាមរយៈអនុស្សរណៈយោគយល់នេះ ក្របខ័ណ្ឌជាក់លាក់មួយត្រូវបានបង្កើតឡើង សម្រាប់ដំណើរការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងធនាគារកណ្តាលទាំងពីរ ជាពិសេសក្នុងផ្នែកប្រតិបត្តិការធនាគារកណ្តាល ការតភ្ជាប់និងនវានុវត្តន៍ប្រព័ន្ធទូទាត់ នវានុវត្តន៍ហិរញ្ញវត្ថុឌីជីថល ការត្រួតពិនិត្យប្រព័ន្ធធនាគារ ការអភិវឌ្ឍធនធានមនុស្ស និងផ្នែកផ្សេងៗទៀតសម្រាប់ផលប្រយោជន៍ទៅវិញទៅមក។
កិច្ចប្រជុំបានបញ្ចប់ដោយផ្លែផ្កា ហើយភាគីទាំងពីរបានឯកភាពថានឹងបន្តរៀបចំកិច្ចប្រជុំទ្វេភាគីជាប្រចាំឆ្នាំ។