ព័ត៌មាន
ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារក្រសួងពាណិជ្ជកម្ម ដឹកនាំដោយឯកឧត្តម រដ្ឋលេខាធិការ បួន សារៈមុនី
២៨ សីហា ២០២៤
២៨ សីហា ២០២៤
ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារក្រសួងពាណិជ្ជកម្ម ដឹកនាំដោយឯកឧត្តម រដ្ឋលេខាធិការ បួន សារៈមុនី នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នៅធនាគារជាតិនៃកម្ពុជា។ កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាអំពីការចុះបញ្ជីទ្រព្យធានាជាចលនវត្ថុ (collateral registry) និងការបង្កើតសិទ្ធិប្រាតិភោគលើចលនវត្ថុសម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។