ព័ត៌មាន
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាពិគ្រោះយោបល់លើការរៀបចំក្របខ័ណ្ឌស្តីពី “ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្រ្តី”
២៩ សីហា ២០២៤

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាពិគ្រោះយោបល់លើការរៀបចំក្របខ័ណ្ឌស្តីពី “ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្រ្តី” នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ដែលគាំទ្រដោយអង្គការ Women’s World Banking។

សិក្ខាសាលានេះមានគោលបំណងប្រមូលធាតុចូលសម្រាប់ការរៀបចំក្របខ័ណ្ឌស្តីពី ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រី និងបង្កើនការយល់ដឹងអំពីក្របខ័ណ្ឌនេះ ព្រមទាំងស្វែងរកការគាំទ្របន្ថែមទៀតពីក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ ក៏ដូចជាភាគីពាក់ព័ន្ធនានា។  

គួររំលេចថា ដំណើរការរៀបចំក្របខ័ណ្ឌស្តីពី ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រី គឺជាកម្មវត្ថុមួយនៃអនុស្សរណៈយោគយល់រវាង ធនាគារជាតិនៃកម្ពុជា និងក្រសួងកិច្ចការនារី ដើម្បីបង្កើតឱ្យមានឯកសារមេ និងផែនទីចង្អុលផ្លូវដើម្បីគាំទ្រការលើកកម្ពស់សមភាពយេនឌ័រ និងបរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រី សំដៅចូលរួមអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ។