ព័ត៌មាន
ធនាគារជាតិនៃកម្ពុជា សហការជាមួយ ធនាគារកណ្ដាលម៉ាឡេស៊ីបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការគម្រោងទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាងប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ី
១៩ កញ្ញា ២០២៤

ធនាគារជាតិនៃកម្ពុជា សហការជាមួយ ធនាគារកណ្ដាលម៉ាឡេស៊ីបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការគម្រោងទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាងប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ី ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងឯកឧត្តម Abdul Rasheed Ghaffour ទេសាភិបាល ធនាគារកណ្តាលម៉ាឡេស៊ី នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។

គម្រោងទូទាត់ឆ្លងដែនតាមឃ្យូអរកូត នឹងផ្តល់លទ្ធភាពឱ្យអ្នកប្រើប្រាស់ និងពាណិជ្ជករទទួលបាននូវបទពិសោធន៍ទូទាត់ប្រកបដោយប្រសិទ្ធភាព ងាយស្រួល សុវត្ថិភាព ឆាប់រហ័ស និងតម្លៃសមរម្យ។ គំនិតផ្តួចផ្តើមនៃការតភ្ជាប់ការទូទាត់តាមឃ្យូអរកូតនេះ នឹងអនុញ្ញាត្តឱ្យពាណិជ្ជករជាង ៥ លានទីតាំងនៅក្នុងប្រទេសកម្ពុជា និងម៉ាឡេស៊ី ដែលភាគច្រើនជាម្ចាស់អាជីវកម្មខ្នាតតូច អាចទទួលបានអតិថិជនកាន់តែទូលំទូលាយពីប្រទេសទាំងពីរ។