ព័ត៌មាន
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីដាក់ឱ្យដំណើរការប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code) រវាងធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន Alipay Connect Pte. Ltd.
១៤ តុលា ២០២៤
១៤ តុលា ២០២៤
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីដាក់ឱ្យដំណើរការប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code) រវាងធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន Alipay Connect Pte. Ltd. នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
ពិធីដ៏មានអត្ថន័យនេះបានប្រព្រឹត្តិទៅដោយមានវត្តមានចូលរួមរបស់លោក Edward Yue អ្នកគ្រប់គ្រងទូទៅទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ អូស្ត្រាលី និងនូវែលសេឡង់ នៃក្រុមហ៊ុន Ant International ព្រមទាំងតំណាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផងដែរ។ តាមរយៈក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ អ្នកប្រើប្រាស់បណ្តាញ Alipay+ អាចស្កេនខេអេចឃ្យូអរកូត (KHQR Code) ដើម្បីទូទាត់ថ្លៃទំនិញ និងសេវារបស់អាជីវករនៅប្រទេសកម្ពុជា ដែលមានគណនីជាប្រាក់រៀល។