ព័ត៌មាន
លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ខៀវ ស៊ីណា និង លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលកាន់បិណ្ឌវេនទី១០ និងចាត់ចែងចង្ហាន់ប្រគេនព្រះសង្ឃ គង់នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ
១៦ កញ្ញា ២០២៥

លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ខៀវ ស៊ីណា និង លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលកាន់បិណ្ឌវេនទី១០ និងចាត់ចែងចង្ហាន់ប្រគេនព្រះសង្ឃ គង់នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ នៅថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ក្រុមគ្រួសារ និង មន្ត្រី-បុគ្គលិក ធនាគារជាតិនៃកម្ពុជាផងដែរ។

 

ពិធីបុណ្យកាន់បិណ្ឌនេះ ត្រូវបានរៀបចំឡើងតាមប្រពៃណីព្រះពុទ្ធសាសនា ក្នុងគោលបំណងទំនុកបម្រុងនិងចាត់ចែងចង្ហាន់ និងបច្ច័យ៤ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានិងឧទ្ទិសមហាកុសលផលបុណ្យដល់ដួងវិញ្ញាណខន្ធ ឯកឧត្តម ជា ចាន់តូ អតីតទេសាភិបាលកិត្តិយស ធនាគារជាតិនៃកម្ពុជា និងបុព្វការីជនទាំងឡាយមានមាតាបិតាជីដូនជីតា យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីជាតិមាតុភូមិនិងសាសនា ក៏ដូចជាចូលរួមចំណែករឹតចំណងសាមគ្គីភាព និងលើកតម្កើងព្រះពុទ្ធសាសនាឱ្យបានរុងរឿងអស់កាលជាអង្វែងតទៅ។

សូមអនុមោទនានូវកុសលផលបុណ្យនេះស្មើៗគ្នា។