ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានប្រគល់លិខិតថ្លែងអំណរគុណ ជូន លោកជំទាវបណ្ឌិត ជា សិរី ដែលបានចូលរួមឧបត្ថម្ភគាំទ្រពិធីពិព័រណ៌ផលិតផលខ្មែរ
២៧ កញ្ញា ២០២៥

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានប្រគល់លិខិតថ្លែងអំណរគុណ ជូន លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ដែលបានចូលរួមឧបត្ថម្ភគាំទ្រពិធីពិព័រណ៌ផលិតផលខ្មែរ ក្រោមប្រធានបទ "ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក" ក្នុងឱកាសបិទពិធីពិព័រណ៍ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ។

ការចូលរួមនេះ សបញ្ជាក់អំពីទឹកចិត្តស្រលាញ់ និងគាំទ្រផលិតផលខ្មែរក្នុងស្មារតីរួបរួមជាតិ ព្រមទាំងរួមចំណែកក្នុងការគាំទ្រការផលិតក្នុងស្រុក ដើម្បីជំរុញផលិតភាព និងកំណើនសេដ្ឋកិច្ចជាតិល្អប្រសើរ។