២៩ កញ្ញា ២០២៥
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូលក្រោមប្រធានបទ៖“ស្ត្រីដ៏មានឥទ្ធិពល និងស្ត្រីដ៏សកម្ម៖ ការឆ្លុះបញ្ចាំងពីតួនាទីរបស់ស្ត្រីក្នុងពិភពលោកដែលកំពុងផ្លាស់ប្តូរ” នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅវិទ្យាស្ថានបារាំងនៅកម្ពុជា។
កម្មវិធីនេះមានវត្តមានចូលរួមពីឥស្សរជនស្រ្តីឆ្នើមជាច្រើនរូបរួមមានលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកស្រី Claudie Haignere អវកាសយានិក និងជាអ្នកវិទ្យាសាស្រ្តបារាំង លោកស្រីបណ្ឌិត ព្រហ្ម សុភា ព្រឹទ្ធិបុរសរងមហាវិទ្យាល័យវិស្វកម្មនៃសកលវិទ្យាល័យខេមតិច និងអ្នកស្រី ហ៊ាង អូមួយ នាយិកាប្រតិបត្តិ ក្រុមហ៊ុន ADITI ដើម្បីចែករំលែកបទពិសោធន៍ទស្សនាទាន និងចក្ខុវិស័យ សំដៅលើកកម្ពស់ភាពជាអ្នកដឹកនាំស្ត្រី។
កិច្ចពិភាក្សាបានលើកឡើងពីតួនាទីសំខាន់របស់ស្ត្រីក្នុងការអភិវឌ្ឍសង្គមនិងជំរុញកំណើនសេដ្ឋកិច្ច ក៏ដូចជាសារៈសំខាន់នៃការបង្កើតបរិយាកាសអំណោយផលដល់ស្ត្រីឱ្យមានឱកាសបំពេញការងារក្នុងតួនាទីជាអ្នកដឹកនាំក្នុងវិស័យសំខាន់ៗនានា។


