ព័ត៌មាន
សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ “​ការ​ធ្វើ​អង្កេត​លើ​ឥណទាន​និង​វឌ្ឍនភាព​ទីផ្សារ​អចល​ទ្រព្យ​សម្រាប់​ការ​វិភាគ​ស្ថិរភាព​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​”​
០៥ ធ្នូ ២០១៤

​កាលពី​ព្រឹក​ថ្ងៃ​ទី​៥​ ខែធ្នូ​ ឆ្នាំ​២០១៤​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​រៀបចំ​កិច្ចប្រជុំ​ ស្តី​ពី​ “​ការ​ធ្វើ​អង្កេត​លើ​ឥណទាន​និង​វឌ្ឍនភាព​ទីផ្សារ​អចល​ទ្រព្យ​សម្រាប់​ការ​វិភាគ​ស្ថិរភាព​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​”​ ក្រោម​អធិបតីភាព​ លោក​ជំទាវ​ ជា​ សិរី​ អគ្គនាយក​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​ ។​ កិច្ចប្រជុំ​នេះ​ ត្រូវ​បាន​ចូលរួម​ដោយ​ភាគី​ពាក់ព័ន្ធ​ រួម​មាន​ តំណាង​មក​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ សមាគម​ធនាគារ​នៅ​កម្ពុជា​ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ សមាគម​អ្នក​វាយតម្លៃ​និង​ភ្នាក់ងារ​អចលវត្ថុ​កម្ពុជា​ ក្រុមហ៊ុន​ក្រេ​ឌី​ត​ប្យួ​រ៉ូ​កម្ពុជា​ គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ និង​ក្រុមហ៊ុន​អចលនទ្រព្យ​ សរុប​ចំនួន​ប្រមាណ​ ១៥០​ រួប​ ។​
 ​  ​  ​  ​  ​ គោលបំណង​នៃ​កិច្ចប្រជុំ​នេះ​ គឺ​ដើម្បី​ផ្សព្វផ្សាយ​អំពី​សារៈសំខាន់​នៃ​ការ​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​ ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​ និង​ដើម្បី​ទទួល​បាន​កិច្ចសហការ​និង​ការ​គាំទ្រ​ពី​ភាគី​ពាក់ព័ន្ធ​ចំពោះ​ធនាគារជាតិ​នៃ​កម្ពុជា​ ក្នុង​ការ​លើកកម្ពស់​គុណភាព​វិភាគ​និង​តាមដាន​ស្ថិរភាព​ហិរញ្ញវត្ថុ​ ។​
 ​  ​  ​  ​  ​ ជា​លទ្ធផល​ តំណាង​មក​ពី​ស្ថាប័ន​ពាក់ព័ន្ធ​បាន​សម្តែង​នូវ​ការ​គាំទ្រ​ និង​ឆន្ទៈ​ក្នុង​ការ​ផ្តល់​កិច្ច​-​សហការ​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា​ដើម្បី​ប្រមូល​ទិន្នន័យ​ និង​ព័ត៌មាន​នានា​ សម្រាប់​ជា​ធាតុ​ចូល​ក្នុង​ការ​វិភាគ​ស្ថិរភាព​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ដោយ​ក្រុមការងារ​ស្ថិរភាព​ហិរញ្ញវត្ថុ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ ។​



ចុចត្រង់នេះទាញយកឯកសារ