ព័ត៌មាន
សេចក្តីជូនដំណឹង
២០ មករា ២០១៥

“​ធនាគារជាតិ​នៃ​កម្ពុជា​ មាន​មោទនភាព​យ៉ាង​ក្រៃ​លែង​ដែល​បាន​ចូល​ជា​សមាជិក​ពេញលេញ​របស់​ សហព័ន្ធ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ កាលពី​ថ្ងៃ​ទី​០៨​ ខែមករា​ ឆ្នាំ​២០១៥​ កន្លង​មក​ ។​ ការ​ចូល​ជា​សមាជិក​ របស់​សហព័ន្ធ​នេះ​ គឺ​ស្រប​តាម​បេសកកម្ម​ចម្បង​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ និង​ការ​ទទួលស្គាល់​អំពី​សារៈសំខាន់​នៃ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ ព្រមទាំង​តួនាទី​របស់​សហព័ន្ធ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ (​ហៅ​កាត់​ថា​ AFI)​ ក្នុង​ការ​លើកកម្ពស់​នូវ​សុចរិត​ភាព​និង​ស្ថិរភាព​ហិរញ្ញវត្ថុ​ ទាំង​កម្រិត​ថ្នាក់​ជាតិ​និង​ពិភពលោក​ ក៏​ដូច​ជា​ ការ​ចូលរួម​ចំណែក​ដល់​កំណើន​ដែល​ប្រកបដោយ​ភាពរឹងមាំ​និង​បរិ​យា​ប័ន្ន​ភាព​ នៅ​បណ្តា​សេដ្ឋកិច្ច​កំពុង​អភិវឌ្ឍន៍​និង​កំពុង​ងើបឡើង​វិញ​’’​ ។​


ចុចត្រង់នេះទាញយកឯកសារ