ព័ត៌មាន
វេទិកា​ពិភាក្សា​ស្តី​ពី​ “​ផែនទី​វិ​ថី​អាស៊ាន​៖​ តើ​ក្រុមហ៊ុន​ត្រូវ​រៀបចំ​យុទ្ធសាស្ត្រ​ថ្មីៗ​ យ៉ាងដូចម្តេច​ នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​”​
២៧ មករា ២០១៥

កាលពី​ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០១៥​ លោក​ជំទាវ​ ជា​ សិរី​ អគ្គនាយក​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អញ្ជើញ​ជា​កិត្តិយស​ចូលរួម​ក្នុង​វេទិកា​កិច្ច​ពិភាក្សា​អន្តរជាតិ​របស់​ធនាគារ​ CIMB​ ស្តី​ពី​ “​ផែនទី​វិ​ថី​អាស៊ាន​៖​ តើ​ក្រុមហ៊ុន​ត្រូវ​រៀបចំ​យុទ្ធសាស្ត្រ​ថ្មីៗ​ យ៉ាងដូចម្តេច​ នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​”​ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ ប្រទេស​ម៉ា​ឡេ​ស៊ី​ ។​
 ​  ​  ​  ​  ​ វេទិកា​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ផ្សព្វផ្សាយ​ពីរ​បាយ​កាណ៍​របស់​សេដ្ឋវិទូ​នៃ​ធនាគារ​ CIMB​ និង​ការ​បង្កើត​បណ្តុំ​ព័ត៌មាន​ស្តី​ពី​ “​ការ​យល់​ដឹង​អំពី​អាស៊ាន​”​ លើ​គេហទំព័រ​ ។​ របាយការណ៍​និង​ព័ត៌មាន​ទាំងនេះ​ បង្ហាញ​ពី​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​លើ​វិធីសាស្ត្រ​ដែល​ក្រុមហ៊ុន​ត្រៀមខ្លួន​សម្រាប់​ការ​ធ្វើ​សមាហរណកម្ម​ និង​សេរីភាវូបនីយកម្ម​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ និង​ទស្សនៈ​របស់​វាគ្មិន​និង​ភ្ញៀវ​កិត្តិយស​ទាក់ទង​នឹង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ ។​



ចុចត្រង់នេះទាញយកឯកសារ