ព័ត៌មាន
កិច្ច​ពិភាក្សា​ស្តី​ពី​ការ​បង្កើន​តួនាទី​ស្ត្រី​ក្នុង​សេដ្ឋកិច្ច​៖​ ការ​លើកកម្ពស់​តួនាទី​ហិរញ្ញវត្ថុ​ដើម្បី​បង្កើន​ឱកាស​ស្មើគ្នា​សម្រាប់​ស្ត្រី​ក្នុង​ការ​ទទួលយក​ ប្រើប្រាស់​ និង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ទីផ្សារ​សេដ្ឋកិច្ច​
០២ កុម្ភៈ ២០១៥

កាលពី​ថ្ងៃ​ទី​២០-២១​ ខែមករា​ ឆ្នាំ​២០១៥​ លោក​ជំទាវ​ ជា​ សិរី​ អគ្គនាយក​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អញ្ជើញ​ជា​ភ្ញៀវ​កិត្តិយស​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​ស្តី​ពី​ការ​បង្កើន​តួនាទី​របស់​ស្ត្រី​ក្នុង​សេដ្ឋកិច្ច​៖​ ការ​លើកកម្ពស់​តួនាទី​ហិរញ្ញវត្ថុ​ដើម្បី​បង្កើន​ឱកាស​ស្មើគ្នា​សម្រាប់​ស្ត្រី​ក្នុង​ការ​ទទួលយក​ ប្រើប្រាស់​ និង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ទីផ្សារ​សេដ្ឋកិច្ច​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​បាងកក​ ប្រទេស​ថៃ​ ។​
 ​  ​  ​  ​  ​ កិច្ច​ពិភាក្សា​នេះ​ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​មូលនិធិ​អភិវឌ្ឍន៍​មូលធន​នៃ​អង្គការសហប្រជាជាតិ​ (UNCDF)​ និង​នាយកដ្ឋាន​ពាណិជ្ជកម្ម​និង​ការ​បរទេស​នៃ​ប្រទេស​អូស្ត្រាលី​ (DFAT)​ ក្នុង​គោលបំណង​ស្វែងរក​ដំណោះស្រាយ​សម្រាប់​បញ្ហា​នៃ​តម្រូវការ​ (​ការ​ប្រើប្រាស់​និង​ការ​អាច​ទទួល​បាន​)​ និង​ការ​ផ្គត់ផ្គង់​ (​ការ​ចូលរួម​និង​ការ​ពង្រីក​)​ ទីផ្សារ​សម្រាប់​ស្ត្រី​ ដែល​អាច​ផ្តល់​នូវ​ឱកាស​ទីផ្សារ​ថ្មី​បន្ថែម​ទៀត​ សំដៅ​ឆ្ពោះទៅ​រក​កំណើនសេដ្ឋកិច្ច​ទាំងមូល​ ។​ សំខាន់​ជាង​នេះ​ទៅ​ទៀត​ ទីផ្សារ​ហិរញ្ញវត្ថុ​ជា​ក្បាលម៉ាស៊ីន​ដ៏​សំខាន់​ដែល​អាច​ជះ​ឥទ្ធិពល​ដល់​ការ​អភិវឌ្ឍ​ទីផ្សារ​ដទៃ​ទៀត​ ដោយសារ​វា​ផ្តល់​នូវ​ដើមទុន​និង​មធ្យោបាយ​ដោះ​ដូរ​ដែល​ជា​ធាតុ​ផ្សំ​សំខាន់​ដល់​កំណើនសេដ្ឋកិច្ច​ និង​ជំរុញ​ឱ្យ​មានការ​រីក​ចម្រើន​នៅ​ក្នុង​ទីផ្សា​ប្រកបដោយ​បរិ​យា​ប័ន្ន​សម្រាប់​ស្ត្រី​ ។​