០៦ កុម្ភៈ ២០១៥
នៅថ្ងៃទី ២៩-៣០ ខែតុលា ឆ្នាំ២០១៤ លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង និង លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេស បានអញ្ជើញចូលរួមសន្និសីទស្តីពី “បរិយាប័ន្នហិរញ្ញវត្ថុ អាស៊ាន” ដែលបានធ្វើ ឡើងនៅទីក្រុងយ៉ាង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា ។ សន្និសីទនេះ មានគោលបំណងផ្តល់ជាវេទិការថ្នាក់តំបន់សម្រាប់ផ្លាស់ប្តូរទស្សនៈ យោបល់ បទពិសោធន៍ និងការអនុវត្តន៍ល្អ ក្នុងចំណោមថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកអាស៊ាន អ្នករៀបចំគោល- នយោបាយ អ្នកសិក្សាស្រាវជ្រាវ ប្រតិបត្តិករ និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនានា ។ ដោយពិនិត្យឃើញពី ការរីកចម្រើននៃវិស័យធនាគារនិងហិរញ្ញវត្ថុក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា អង្គសន្និសីទបាន អញ្ជើញតំណាងធនាគារជាតិនៃកម្ពុជាដើម្បីចែករំលែកបទពិសោធន៍ក្នុងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ និងការទទួលបានសេវាហិរញ្ញវត្ថុរបស់ស្ត្រីនៅកម្ពុជា ។ ក្នុងនោះ លោកជំទាវទេសាភិបាលរង បានចូល រួមធ្វើការពិភាក្សាដោយលើកយកនូវបទពិសោធន៍នៃវឌ្ឍនភាពបរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា ជាពិសេស វិស័យមីក្រូហិរញ្ញវត្ថុ ។ លោកជំទាវ អគ្គនាយកបច្ចេកទេស ក៏ត្រូវបានអញ្ញើញឱ្យធ្វើជាអ្នកសម្រប សម្រួលក្នុងកិច្ចពិភាក្សាស្តីពីតួនាទីរបស់ហិរញ្ញវត្ថុក្នុង ការលើកកម្ពស់ការចូលរួមក្នុងវិស័យសេដ្ឋកិច្ចរបស់ ស្ត្រី ។ កិច្ចពិភាក្សា បានផ្តោតលើគម្លាតរវាងបរុសនិងស្ត្រីក្នុងការទទួលបានសេវាហិរញ្ញវត្ថុ និងបញ្ហា ប្រឈមដែលស្ត្រីក្នុងតំបន់អាស៊ានជួបប្រទះក្នុងការទទួលបានសេវាហិរញ្ញវត្ថុ ដើម្បីដាក់ចេញនូវសំណើ គោលនយោបាយ និងអនុសាសន៍ក្នុងការធ្វើឲ្យស្ត្រីក្លាយជាចលករក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមរបស់ប្រទេសជាសមាជិកអាស៊ាន ។