សេចក្តីប្រកាសព័ត៌មាន
សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ កិច្ចប្រជុំ​ទ្វេភាគី​រវាង​ធនាគារជាតិ​នៃ​កម្ពុជា​ និង​ធនាគារ​រដ្ឋ​រៀត​ណា​ម​ និង​ការ​ចុះ​អនុស្សរណៈ​យោគយល់​ថ្មី​
១៧ កុម្ភៈ ២០១៧

​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៧​ ធនាគារជាតិ​នៃ​កម្ពុជា​បាន​រៀបចំ​កិច្ចប្រជុំ​ទ្វេភាគី​រវាង​ធនាគារជាតិ​នៃ​កម្ពុជា​ និង​ ធនាគារ​រដ្ឋ​វៀតណាម​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ និង​ឯកឧត្តម​ Le​ Minh​ Hung​ ទេសាភិបាល​ធនាគារ​រដ្ឋ​វៀតណាម​ ។​

​កិច្ចប្រជុំ​ប្រារព្ធ​ឡើង​ក្នុង​គោលបំណង​ពង្រឹង​ចំណង​សាមគ្គីភាព​ ភាតរភាព​ មេត្រីភាព​ និង​កិច្ច​សហប្រតិបត្តិការ​ល្អជា​ប្រពៃណី​ដែល​ស្ថាប័ន​ ក៏​ដូច​ជា​ប្រទេស​ទាំង​ពីរ​មាន​តាំងពី​យូរលង់​ណាស់​មក​ហើយ​។​ តាម​រយៈ​កិច្ចប្រជុំ​ដ៏​មាន​សារៈសំខាន់​នេះ​ ធនាគារកណ្តាល​ទាំង​ពីរ​នឹង​ស្វែង​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​កាន់តែ​ច្បាស់​ពី​បច្ចុប្បន្នភាព​នៃ​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​ ការ​រីក​ចម្រើន​វិស័យ​ធនាគារ​ ពិនិត្យ​មើល​ពី​វឌ្ឍនភាព​នៃ​កិច្ច​សហប្រតិបត្តិការ​នា​ពេល​កន្លង​មក​ និង​ជា​ពិសេស​កំណត់​ទិស​ដៅ​អាទិភាព​ចម្បងៗ​ សំដៅ​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ ជា​ប្រពៃណី​ឱ្យ​កាន់តែ​រឹង​មាំ​ប្រកបដោយ​ចីរភាព​ សម្រាប់​ជា​គុណប្រយោជន៍​ដល់​ស្ថាប័ន​និង​ប្រទេស​ទាំង​ពីរ​។​



ចុចត្រង់នេះទាញយកឯកសារ