២៩ មករា ២០១៩
កាលពីថ្ងៃអង្គារ ៩រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ ២០១៩ វេលាម៉ោង១០ ព្រឹក អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពីការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ដើម្បីជាយន្តការក្នុងការអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាព អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពីការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ក្នុងគោលបំណងពង្រឹងនិងពង្រីកកិច្ចសហការគ្នាទៅវិញទៅមកឲ្យកាន់តែជិតស្និតបន្ថែមទៀតនិងកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការស្វែងរក ទប់ស្កាត់និងលុបបំបាត់ការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម។ ការចុះហត្ថលេខានេះ គឺជាការចុះហត្ថលេខាលើកទី១២ ដែលអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជាបានចុះអនុស្សរណៈជាមួយស្ថាប័នក្នុងស្រុក។