សេចក្តីប្រកាសព័ត៌មាន
សេចក្តីប្រកាសព័ត៌មាន៖ ក្រុមហ៊ុន GCG Asia មិនមានការពាក់ព័ន្ធ ឬសហការជាមួយធនាគារជាតិនៃកម្ពុជា ទេ
១៦ ឧសភា ២០១៩

សូមសាធារណជនមេត្តាប្រុងប្រយ័ត្នចំពោះ ក្រុមហ៊ុន GCG Asia ដែលបានបង្ហោះលើគេហទំព័រពីឈ្មោះនិងស្លាកសញ្ញាធនាគារជាតិនៃកម្ពុជា ក្នុងបំណងទុច្ចរិត។

ធនាគារជាតិនៃកម្ពុជាសូមបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជាមិនដែលទទួលស្គាល់ ឬមានការពាក់ព័ន្ធជាមួយក្រុមហ៊ុន GCG Asia នេះឡើយ។ ធនាគារជាតិនៃកម្ពុជា កំពុងចាត់វិធានការតាមផ្លូវច្បាប់ចំពោះការបំភ្លៃនិងបន្លំព័ត៌មានរបស់ក្រុមហ៊ុន GCG Asia និងសូមថ្កោលទោសចំពោះការប្រព្រឹត្តិអំពើខុសច្បាប់នេះ។